គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ក្រុមហ៊ុនខនហ្វីរេល និងអង្គការ CIC ពិភាក្សាគ្នាជុំវិញបញ្ហាជីវៈចម្រុះ

កាលបរិច្ឆេទ: ០៨ ឧសភា ២០២៥ / កសិកម្ម / Author : ATH Sokren

កាលពីថ្ងៃទី២១ មេសា លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ដែលជាប្រធាន អគ្គនាយក​ក្រុមហ៊ុនខនហ្វីរេល បានជួបប្រជុំជាមួយថ្នាក់ដឹកនាំមកពីអង្គការអភិរក្សអន្តរជាតិកម្ពុជា (CIC) ដើម្បីកំណត់ពីទិសដៅនៃកិច្ចសហប្រតិបត្តិការ។

កិច្ចពិភាក្សាជាមួយលោក អ៊ំ សូនី (នាយកប្រចាំប្រទេស) លោក Nathan Conaboy នាយកជាន់ខ្ពស់ លោក Tim Bergman ប្រធានកម្មវិធី និងលោក Jackson Frechette ប្រធានផ្នែកអភិរក្ស ផ្តោតទៅលើការកៀងគរការធ្វើវិនិយោគប្រកបដោយទំនួលខុសត្រូវសង្គម និងបរិស្ថានសម្រាប់កម្មវិធីដាំដើមកាកាវរបស់ក្រុមហ៊ុនខនហ្វីរេលនៅតំបន់ភ្នំក្រវាញ ផ្តោតទៅលើការអភិវឌ្ឍគំរូកសិ-រុក្ខាប្រមាញ់ដើម្បីស្តារឡើងវិញនូវទេសភាពធម្មជាតិដែលរងការខូចខាត ផ្តោតទៅលើការបញ្ចូលអ្នកផលិតត្រីប្រហុកបែបប្រពៃណីបុរាណទៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនខនហ្វីរេល និងចុងក្រោយផ្តោតទៅលើការជំរុញលើកកម្ពស់វប្បធម៌សហគមន៍សម្រាប់ការដាំដុះដំណាំផ្សេងៗដូចជាដើមស្លឹកគ្រៃដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

កិច្ចប្រជុំនេះគឺជាចំណុចចាប់ផ្តើមនៃភាពជាដៃគូសំដៅពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដោយគាំទ្រគោលដៅអភិរក្សបរិស្ថានកម្ពុជា។ ជាងម្ភៃឆ្នាំមកនេះ អង្គការអភិរក្សអន្តរជាតិតែងតែធ្វើការជាមួយសហគមន៍ក្នុងស្រុក​ ជាមួយរាជរដ្ឋាភិបាល និងជាមួយដៃគូសំខាន់ៗដើម្បីអភិរក្ស និងការពារប្រព័ន្ធអេកូឡូស៊ីមួយចំនួនដែលមានសារសំខាន់ និងជីវៈចម្រុះតែមួយគត់របស់ប្រទេស៕